សេចក្តីណែនាំស្តីពីការរៀបចំ និងត្រួតពិនិត្យសំណុំឯកសារសុំលិខិតអនុញ្ញាតសាងសង់សំរាប់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត/ក្រុង

Author : Ministry of Land Management, Urban Planning and Construction (MLMUPC)
Category : Master Plans and Policies
Format : PDF
Geographic Focus : Phnom Penh
Published : 24.Feb.2006 Download

កន្លងមកក្រសួង បានកត់សម្គាល់ឃើញថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត/ក្រុង មួយចំនួនបានធ្វើការងារពិនិត្យសំណុំឯកសារសុំលិខិតអនុញ្ញាតសាងសង់បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមុននឹងបញ្ជូនមកសាលាខេត្ត/ក្រុងឬ ក្រសួងដើម្បីពិនិត្យនិងសម្រេច ក៏ប៉ុន្តែទន្ទឹមនឹងនេះក៏មាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ ខេត្ត/ក្រុង មួយចំនួនទៀត នៅមានចំណុចខ្វះខាតលើការរៀបចំ និងត្រួតពិនិត្យសំណុំឯកសារសុំលិខិតអនុញ្ញាតសាងសង់ ដោយពុំមានរបាយការណ៍បច្ចេកទេស និង យោបល់ជំនាញច្បាស់លាស់ទៅតាមការណែនាំរបស់ក្រសួង។ ដើម្បីលុបបំបាត់បាតុភាពអសកម្មខាងលើ និងដើម្បីអោយការរៀបចំ និងត្រួតពិនិត្យសំណុំឯកសារសុំលិខិតអនុញ្ញាតសាងសង់កាន់តែមាន សុក្រឹត្យភាព ប្រសិទ្ធិភាព និង តម្លាភាព ក្រសួងធ្វើការណែនាំដូចតទៅ