សារាចរណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា

Author : Royal Government of Cambodia
Category : Reports
Format : PDF
Geographic Focus : Phnom Penh
Published : 03.Feb.2012 Download

ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៥ និង ២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូតា ប្រទេសសេណេហ្គាល់ ដោយក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ដោយសារភាពសម្បូរបែបនៃជីវៈចម្រុះ ភាពប្រណើតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំងភាពទាក់ទាញផ្នែកទេសចរណ៍។ ការរីកចម្រើននៃវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទាមទារអោយមានការអភិវឌ្ឍផ្នែករូបវន្តសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។