ច្បាប់ ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១១ នាសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ៤ និងដែលព្រឹទ្ធសភាបានយល់ព្រមស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១១ នាសម័យប្រជុំពេញអង្គលើកទី ៩ នីតិកាលទី ២។