រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំសម្រេចជម្រុញការអនុម័ត និងអនុវត្តកម្រងច្បាប់ កម្មវិធីការងារ និងការសម្របសម្រួលស្ថាប័នដែលពាក់ព័ន្ធនឹងការងារដីធ្លីសំដៅជម្រុញអោយសម្រេចបានគោលដៅជាតិនៃការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រក្រី និងអភិបាលកិច្ចល្អ ដូចមានចែងក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យុទ្ធសាស្រ្តបណ្តោះអាសន្នសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងផែនការសកម្មភាពអភិបាលកិច្ចល្អ។