គោលនយោបាយស្ដីពីការគ្រប់គ្រងដីរដ្ឋ

Author : Ministry of Land Management, Urban Planning and Construction (MLMUPC)
Category : Master Plans and Policies
Format : PDF
Geographic Focus : Cambodia
Published : Nov.2004 Download

ក្នុងផ្នែកទី​ ១ នៃការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ គឺ ត្រូវបានចែងនៅក្នុងជំពូកទី២ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ដោយសារបែងចែក​ជា ដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ។ ដីរដ្ឋត្រូវបានបែងចែក ជាច្រើនប្រភេទសំរាប់បំរើផលប្រយោជន៍សាធារណៈ។ ដើម្បីគ្រប់គ្រងទ្រព្យទាំងនេះបាន រដ្ឋត្រូវមានផែនទី/ប្រព័ន្ធទិន្នន័យ ក្នុងការកំណត់ទីតាំង ធ្វើ អត្តសញ្ញាណកម្ម និងធ្វើចំណាត់ថ្នាក់ដីទាំងនោះជាដីសាធារណៈរបស់រដ្ឋ ឬ ជាដីឯកជនរបស់រដ្ឋ។