ទឹក និងដី គឺជាធនធានធម្មជាតិដ៏សំខាន់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រើប្រាស់ក្នងុការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងសម្រាប់ទ្រទ្រង់ជីវិត។ ដោយសារកំណើនប្រជាសាស្រ្ត កំណើននៃការប្រើប្រាស់ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ គ្រប់ស្ថាប័នពាក់ព័ន្ធទឹកនិងដី ត្រូវមានយន្តការដឹកនាំការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព និងចរីភាព ពិសេសវិស័យកសិកម្ម ព្រៃឈើជលផល ធនធានទឹក រ៉ែ ទេសចរណ៍ ឧស្សាហកម្ម ការដឹកជញ្ជូន ការរៀបចំទីក្រុង ជនបទ និងសំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម។ ចក្ខុវិស័យនៃគោលនយោបាយជាតិរៀបចំដែនដី សំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជាត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍន៍តាមរយៈការធ្វើសមាហរណកម្មនូវផែនការយុទ្ធសាស្រ្តរៀបចំដែនដី និងការធ្វើអោយរលូននូវវិធាន និងឧបករណ៍ចាំបាច់នានាតាមវិស័យប្រកបដោយភាពសុខដុមរមនានៅតាមតំបន់ភូមិសាស្រ្តនីមួយៗ។