ការមកដល់នូវរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំខ្លាំង ដែឡរងនូវឥទ្ធិពលពីខ្យល់មូសុង មានឈ្មោះថា សាន់ទីន បានធ្វើអោយលិចលង់ និងបណ្តាលអោយបាក់នូវទំនប់ សេប៉ា ណាមណយ ( SEPA NAM NOY ) ក្នុងខេត្តអត្តពើ ប្រទេសឡាវនិងបានបង្កជាទឹកជំនន់ដល់ទន្លេមេគង្គ ផ្នែកខាងក្រោម ក្នុងនោះប្រទេសកម្ពុជា មានចំនួន៥ខេត្ត ដែលមានទីតាំងនៅជាប់ដងទន្លេមេគង្គ។ ក្នុងឆ្នាំ២០១៨ ប្រជាជលរដ្ឋដែឡរងគ្រោះដោយសារទឹកជំនន់នេះ មានចំនួន ៦២៣១៧ គ្រួសារ និងបង្កអោយបាត់បង់អាយុជីវិតប្រជាពលរដ្ឋចំនួន១៦នាក់ ព្រមទាំង ៥៣៩៨ គ្រួសារត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារកម្ពស់ទឹកឡើងខ្ពស់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ ដើម្បីអោយទទួលបាននូវការស្តាឡើងវិញដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ បង្កអោយបាក់បែក រលំផ្ទះសម្បែង និងពង្រឹងនូវភាពបន្សុាំទៅនឹងការប្រែប្រួលអាកាសធាតុ អោយប្រាកដប្រជាថានឹងទទួលបាននូវរបៀបការពារទុកជាមុន និងភាពដែឡអាចបន្សុាំបានរបស់លំនៅឋានប្រជាពលរដ្ឋ ក្នុងតំបន់ដែលមានសុវត្ថិភាព និងរួមបញ្ចូលការវាស់វែងត្រៀមបង្ការនូវគ្រោះមហន្តរាយកើតឡើង។