អនុលោមទៅតាមប្រកាសលេខ ៧៥ ប្រក/ដនស ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ១៩៩៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ស្តីពីការគ្រប់គ្រងសហគ្រាស និង ក្រុមហ៊ុនសិក្សាគំរោងប្លង់ និង សាងសង់ និង ដើម្បីគ្រប់គ្រង អោយមានប្រសិទ្ធិភាពការងារសាងសង់ ដែលអនុវត្តដោយក្រុមជាងសំណង់នៅតាមបណ្តា ខេត្ត ក្រុង ដែលបច្ចុប្បន្ននេះក្រុម ជាងសំណង់ទាំងនេះប្រកបអាជីវកម្មសាងសង់តាមទម្រង់ទ្រាយ អាជីវកម្មតូច និង មិនទាន់មានច្បាប់អនុញ្ញាតនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សូមធ្វើការណែនាំ។